in , ,

ព្រះ​គម្ពីរ​ភាសា​ខ្មែរ​ជា​សំឡេង​

Khmer Audio Bible

លោក​អ្នក​អាច​ស្ដាប់​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​ជា​សំឡេង​បាន​ហើយ! អស្ចារ្យ​មែន!

ជ្រើសរើស “Khmer Central” ពីម៉ឺនុយទម្លាក់ចុះ

ទាញយក “ស្តាប់ព្រះគម្ពីរនៅលើអិនធើណេត” – មាន​គេ​ទាញ​យក 12673 ដង – 8.51 KB

ទំនុកតម្កើង ១៩:៧-១១ «ឯ​ក្រឹត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីក​រាយ​សប្បាយ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធ​សាធ ក៏​បំភ្លឺ​ភ្នែក សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាស អើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផង ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង មួយ​ទៀត ទូល​បង្គំ ជា​អ្នក​បម្រើ​ទ្រង់ ក៏​ចេះ​ ប្រយ័ត្ន ដោយ​សារ​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ»។

យើង​សង្ឃឹម​ថា តាម​រយៈ​ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង លោក​អ្នក​នឹង​លូត​លាស់​ខាង​ឯង​វិញ្ញាណ។ ប្រសិន​បើ​លោក​អ្នក​ចំណាយ​ពេល​ស្ដាប់​៣-៤​ជំពូក​ក្នុង​មួយ​ថ្ងៃ នោះ​លោក​អ្នក​នឹង​ស្ដាប់​ចប់​ព្រះ​គម្ពីរ​ទាំង​មូល​ក្នុង​រយៈ​មួយ​ឆ្នាំ! សូម​ព្រះ​ជាម្ចាស់​ប្រទាន​ពរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

45 Points
Upvote Downvote

មតិយោបល់

Leave a Reply
  1. ការធ្វើបែបនេះគឺមានគុណសម្បត្តិនឹងគុណវិបត្តិ
    គុណវិបត្តិនោះគឺ
    ៙វានឹងធ្វើឱ្យគ្រឹស្តបរិសុទ្ធមួយចំនួនខ្ជិលក្នុងការអានព្រះគម្ពីរហើយស្វែងយល់ ដោយមានការកត់សម្គាល់លើព្រះគម្ពីរ។
    គុណសម្បត្តិនោះគឺ
    ៙ងាយស្រួលពេលចង់ស្តាប់ព្រះបន្ទូលតាមរថយន្តជាដើម

    • សួរស្ដីបង ! ហើយចុះ​បងមាន​នឹកឃើញ​ដល់ បងប្អូន ឬ​ក៏​ចាស់​ៗខ្លះ​ដែល​ពួកគាត់មិនចេះអាន​អក្សរ ឬក៏​គាត់ពិការភ្នែកទាំងគូរដែរ​ឬទេ? ជាពិសេសនៅតាម​ជន​បទ មាន​អ្នកខ្លះ​បន្ទាប់ពីជំនាន់ប៉ុលពតមកពួកគាត់មិនទាំង​ចេះអាន​អក្សរផង។ តើ​ពួកគាត់មិនត្រូវការ​ឮ ព្រះ​បន្ទូលព្រះ​ទេឬ​អី? អ្នក​ដែល​ខ្ចិលអាន​ព្រះ​គម្ពីរ​ អ្នក​នោះ​គឺ​មនុស្ស​ខ្ជីខ្ជារពេលវេលា ហើយ​វារឿងរបស់គាត់ជាមួយព្រះ ហើយព្រះ​ក៏​មិនសព្វព្រះ​ហឬទ័យ​នឹង​គ្រីស្ទបរិស័ទខ្ជិលនោះទេ ផ្ទុយទៅវិញ​ធ្វើឲ្យ​បំណងព្រះ​ឬទ័យ​ព្រួយទៅវិញ។ សូមព្រះ​ប្រទានពរ!

  2. បងពិតជាអរគុណខ្លាំងណាស់សំរាប់ព្រះបន្ទូលជាសំលេង
    ព្រោះមានអត្ថប្រយោជន៍គ្រប់វ័យ ជាពិសេសដល់អ្នកម្តាយ លោកឪពុកចាស់ អ្នកជំងឺដែលគាត់មិនអាចអានបាន។ បងមានការលើកទឹកចិត្ត។ តែបងមិនទាន់ចេះដោនឡូនដើម្បីអោយនៅលើទូរសព្ឌ័ ហើយពេលយើងបើកស្តាប់ដោយមិនចាំបាច់មានInternet ព្រោះចាស់ៗច្រើនគាត់ពិបាកស្វែងរក។អរគុណម្តងទៀត។

    • អរគុណ​បង សម្រាប់ការបញ្ចេញមតិយោបល់ ។ តាមពិត​ ព្រះគម្ពីរ​ជាសំលេងនេះ មិនមែនជាព័ន្ធកិច្ចដែលយើងផលិតឡើងនោះទេ យើងបានឃើញ​មានក្រុមជំនុំ​មួយ បានផលិតព្រះគម្ពីរជាសំលេង​នេះឡើង ដើម្បីជាចែកជូន​ដល់គ្រីស្ទបរិស័ទគ្រប់រូបដោយឥតគិតថ្លៃ។ ហើយខាងយើងខ្ញុំ​ក៏ឃើញថា វាពិតជាជួយដល់គ្រីស្ទបរិស័ទដ៏ទៃដែលនៅតំបន់ដាច់ស្រយាល អ្នក​មិនទាន់ចេះអក្សរ អ្នកពិការភ្នែក ហើយចាស់ៗខ្លះដែលនៅរស់សល់ពីជំនាន់ប៉ុលពត ដែលគាត់មិនអាចអានអក្សរបាន យើងបាន​យកវាក្នុងវេបសាយ។ ខាងយើងខ្ញុំអាចធ្វើ​ឲ្យDownload វាបាន ប៉ុន្តែខាងយើងខ្ញុំត្រូវមានសិទ្ធអនុញ្ញាតិពីសមាគមព្រះគម្ពីរផងដែរ នេះជាបញ្ហាមួយដែលអ្នកផលិតព្រះគម្ពីរ​សំលេងមួយនេះកំពុងប្រឈមមុខ។ តែឥឡូវនេះ សមាគមព្រះគម្ពីរកំពុងរៀបចំព្រះគម្ពីរជាសំលេងបណ្ដើរៗហើយ តែមិនដឹងពេលណាហើយទេ ដូច្នេះ យើងត្រូវរងចាំបន្តទៅទៀត។ សូមអរគុណច្រើន​! សូមព្រះប្រទានពរ!

  3. អរគុណបង កម្មវិធីនេះ ជួយដល់សមាជិកមនុស្សចាស់ៗ របស់ក្រុមជំនុំខ្ញុំបានច្រើនណាស់. ពួកគាត់អាចស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយ៉ាងងាយស្រួល

    • សួស្តីបង! ពួកយើងអត់មានព្រះ​គម្ពីរ​ភាសា​ខ្មែរ​ជា​សំឡេងសម្រាប់«ទាញយក»ទៅស្តាប់ដោយផ្ទាល់នោះទេ បងអាចចូលទៅស្តាប់លើអិនធើណេតបាន តាមរយៈតំណរភ្ជាប់«ទាញយកស្តាប់ព្រះគម្ពីរនៅលើអិនធើណេត»ខាងលើ។ សូមព្រះប្រទានពរ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ស្គាល់​ព្រះ​គ្រីស្ទ

ព្រះ​ដ៏​ជា​ពន្លឺ