ហើយបន្ទាប់មកទៀត អ្វីដែលបានកើតឡើងនៅសម័យកាលរវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី គឺជាពេលវេលារាប់រយឆ្នាំដែលពួករាស្ត្រស្ថិតក្រោមអំណាចដ៏ធំមួយនៅតំបន់នោះ។ ដូចដែលយើងបានលើកឡើង បន្ទាប់ពីពួកអាសស៊ើរ នោះក៏មានពួកបាប៊ីឡូន។ ហើយបន្ទាប់ពីពួកបាប៊ីឡូន នោះក៏មានពួកពើស៊ី។ ក្រោមចក្រភពរបស់ពួកពើស៊ី នោះពួកយូដាក៏ទទួលបានការអនុញ្ញាតឲ្យត្រឡប់ទៅក្នុងទឹកដីសន្យាវិញ។ នៅពេលនោះមានការចេញច្បាប់ចក្រភពទាំងមូល ហើយមនុស្សជាច្រើនដែលគេបាននាំទៅទឹកដីនោះ ក្នុងនាមជាឈ្លើយ ក៏ទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់ទៅទឹកដីខ្លួនវិញ ឧទាហរណ៍៖ ពួកម៉ូអាប់។ គឺមិនមែនគ្រាន់តែពួកយូដាទេ។ ហើយក្នុងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ នោះព្រះអង្គក៏បាននាំរាស្ត្ររបស់ទ្រង់ត្រឡប់ទៅទឹកដីពួកគេវិញដែរ។
ប៉ុន្តែ មិនយូរមិនឆាប់ សាសន៍ក្រិកក៏វាយយកទឹកដីរបស់ពួកពើស៊ី។ ហើយបន្ទាប់មក នៅពេលដែល អាឡិកហ្សានឌើរ (Alexander the Great) ស្លាប់ នោះចក្រភពរបស់សាសន៍ក្រិកក៏បានដួលរលំនៅចុងសតវត្សទី៤មុនគ.ស. ហើយគេក៏បានចែកទឹកដីគាត់ទៅជាបួនតំបន់ ក្រោមការដឹកនាំរបស់មេទ័ពបួនពីមុន។ ព័ត៌មាននៃប្រវត្តិសាស្ត្រទាំងនេះមិនមានសរសេរចុះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទេ ប៉ុន្តែហោរា ដានីយ៉ែល បានទាយទុកនូវព្រឹត្តិការណ៍មួយចំនួនក្នុងសុបិនរបស់គាត់។
ហើយមិនយូរមិនឆាប់ សាសន៍អ៊ីស្រាអែលក៏ស្ថិតក្រោមការជិះជាន់រវាងមេទ័ព២៖ មួយនៅខាងត្បូងនៃទឹកដីស្រុកអេស៊ីព្ទ និងមួយទៀតនៅខាងជើងនៃទឹកដីរបស់ពួកស៊ីរី។ ហើយពួកគាត់ក៏តយុទ្ធឥតឈប់ឈរ ព្រោះស្ថិតនៅក្នុងចំណុចកណ្ដាល។ ហើយមិនយូរប៉ុន្មាន មេទ័ពដ៏អាក្រក់មួយនៅខាងជើង ក្នុងអំឡុងសតវត្សរ៍ទី២មុនគ.ស. ដែលមានឈ្មោះថា អន់ទីយូគូស ទី៤ អេពីផាន (Antiochus IV Epiphanes) បានសម្រេចដាក់ច្បាប់ថ្វាយបង្គំរូបព្រះក្លែងក្លាយនៅទីក្រុងយេរូសាឡឹម។ គាត់បានធ្វើយញ្ញបូជាក្នុងព្រះវិហារថ្វាយទៅព្រះយេហូវ៉ា ដែលការធ្វើបែបនោះ ចំពោះព្រះជាម្ចាស់គឺជាឧក្រិដ្ឋកម្មមូលធន។ ការមានផ្នែកណាមួយនៃព្រះគម្ពីរបញ្ចកណ្ឌគឺជាឧក្រិដ្ឋកម្មមូលធន។ ការរក្សាថ្ងៃឈប់សម្រាកគឺជាឧក្រិដ្ឋកម្មមូលធន។ ហើយតាមរយៈភាពភិតភ័យ គាត់ចង់បង្ខំពួករាស្ត្រឲ្យថ្វាយបង្គំរូបព្រះក្លែងក្លាយ។
ហើយជាលទ្ធផល អ្វីដែលបានកើតឡើងនោះគឺថា គាត់បានផ្ដើមសង្គ្រាមស៊ីវិលដ៏កាចសាហាវមួយ ដោយមានពេញទៅដោយការច្បាំងឥតឈប់ឈរបែបទ័ពព្រៃ។ លោកអ្នកអាចអានបានថែមទៀតអំពីព័ត៌មាននេះនៅក្នុងការសរសេររបស់លោក យ៉ូសែបហ្វឹស (Josephus) ដែលជាប្រវត្តិសាស្ត្រវិទូម្នាក់នៅសតវត្សរ៍ទី១នៃគ.ស.។ ហើយសង្គ្រាមដ៏ខ្លាំងបំផុតបានកើតឡើងនៅឆ្នាំ១៦៧-១៦៤មុនគ.ស.។ ហើយមិនយូរមិនឆាប់ ពួកសាសន៍យូដាក៏ខ្លាំងល្មមក្នុងសង្គ្រាមនៅក្បែរទន្លេអ័រតុន (Orontes River) ហើយក្រោមមេទ័ព អន់ទីយូគូស ទី៤ អេពីផាន នោះពួកសាសន៍ស៊ីរីក៏ចាញ់ចម្បាំង។
ហើយក្នុងលើកដំបូងនៃពាក់កណ្ដាលសហស្សវត្សរ៍ សាសន៍យូដាក៏មានសិទ្ធិតាំងជាថ្មីនូវរាជវង្សស្ដេច ដាវីឌ។ ប៉ុន្តែ តើពួកគាត់បានធ្វើដូច្នោះមែនឬ? ទេ! ផ្ទុយទៅវិញ ពួកមេទ័ពដឹកនាំទ័ពព្រៃផ្ទាល់បានឡើងសោយរាជ្យ ដូច្នេះនៅពេលដែលពួកគាត់មានសិទ្ធិតាំងជាថ្មីនូវរាជវង្សស្ដេច ដាវីឌ ពួកគាត់មិនបានតាំងឡើយ។ ហើយមួយសតវត្សរ៍ក្រោយមកនៅឆ្នាំ៦៣មុនគ.ស. នោះពួករ៉ូមក៏មកសោយរាជ្យ។ ដែលជាលទ្ធផល ពួកសាសន៍យូដាក៏ស្ថិតក្រោមការជិះជាន់របស់ពួករ៉ូម គឺចក្រភពរ៉ូម។ ហើយនោះក៏ជារបៀបនៃអ្វីដែលបានកើតឡើងក្នុងតំបន់ ក្រោមស្ដេចអាយ៉ងដែលមានឈ្មោះថា ហេរ៉ូឌ ដែលកំពុងត្រួតត្រាដោយមានការគាំទ្រពីចក្រភពរ៉ូម។ ហើយនោះគឺជាពេលដែលព្រះយេស៊ូវបានប្រសូតនៅភូមិ បេថ្លេហិមនៃស្រុកយូដា ក្នុងការបំពេញទំនាយរបស់ហោរា មីកា។
មតិយោបល់
Loading…