in

ហេតុ​ផល៥​យ៉ាង​យើង​មិន​បង្កើត​សិស្ស (ភាគ៣)

នៅ​ក្នុង​ការ​បង្ហោះ​ពីរ​ចុង​ក្រោយ ខ្ញុំ​បាន​ឲ្យ​មូល​ហេតុ​ចំនួន​បី​ដែល​គ្រីស្ទ​បរិស័ទ និង​ក្រុម​ជំនុំ​មិន​បង្កើត​សិស្ស។ សូម​ចាំ​ថា ខ្ញុំ​កំពុង​តែ​ផលិត​កម្ម​វិធី​នេះ​សម្រាប់​ការងារ ហើយ​នេះ​ជា​ចំណុច​ដែល​ពិបាក​នឹង​និយាយ​គឺ៖ ក្រុម​ជំនុំ​របស់​យើង​ពឹង​ផ្អែក​លើ​កម្ម​វិធី​ខ្លាំង​ណាស់។

មិត្ត​សម្លាញ់​របស់​ខ្ញុំ​ម្នាក់​នៅ​សាលា​ទេវ​សាស្ត្រ​បាន​ប្រាប់​ខ្ញុំ​ថា សម័យ​នេះ​គឺ​ជា​ប្រស្នា​ប្រៀប​ធៀប​នា​សម័យ​ទំនើប​នេះ។ មាន​បុរស​ម្នាក់​ដែល​ឃើញ​ពី​វា បាន​ប្រាប់​ពី​ទី​បន្ទាល់​នោះ ហើយ​ទី​បន្ទាល់​របស់​គាត់ (វា​អាច​នឹង) ពិត។

មាន​បុរស​វ័យ​ក្មេង​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​បណ្ណាគារ​គ្រីស្ទ​បរិស័ទ​មួយ ហើយ​សួរ​ថា «មាន​ស្ទីគ័រ​បិត​កាង​ឡាន​នៅ​ឯ​ណា?»។ អ្នក​ជំនួយ​ការ​ក៏​សួរ​ទៅ​គាត់​ថា «តើ​លោក​ត្រូវ​ការ​ប្រភេទ​មួយ​ណា?» បុរស​នោះ​និយាយ​ថា «ខ្ញុំ​ត្រូវ​ការ​ស្ទីគ័រ​រូប​ត្រី»។ ជំនួយ​ការ​ក៏​តប​ថា «អូហ៍» ខ្ញុំ​សង្ស័យ​ថា «យើង​បាន​លក់​អស់​ហើយ»។ បុរស​នោះ​ក៏​ឆ្លើយ​ថា «អញ្ចឹង តើ​ឲ្យ​ខ្ញុំ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ ដោយ​គ្មាន​ស្ទីគ័រ​រូប​ត្រី​យ៉ាង​ដូច​ម្ដេច​ទៅ?»។

ក្នុង​នាម​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​នៅ​លោក​ខាង​លិច អ្នក​ខ្លះ​បាន​ពឹង​ផ្អែក​ទៅ​លើ​វគ្គ​បណ្ដុះ​បណ្ដាល កម្មវិធី បច្ចេកទេស និង​វិធី​សាស្ត្រ​ផ្សេងៗ​កាន់​តែ​ខ្លាំង​ឡើងៗ ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​ការ​បង្កើត​សិស្ស។

ឥឡូវ​នេះ ដូច​ដែល​ខ្ញុំ​បាន​និយាយ​អញ្ចឹង ខ្ញុំ​សរសេរ​ការ​បង្ហោះ​នេះ​ហាក់​ដូច​ជា​ការ​ងារ​របស់​អ្នក​សរសេរ​កម្មវិធី​មួយ​រូប​រួច​ស្រេច​ទៅ​ហើយ។ ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​គ្រីស្ទ​បរិស័ទ «ព័ន្ធកិច្ច​រុករក​គ្រីស្ទ​សាសនា» (Christianity Explored Ministries) អស់​រយៈ​ពេល​ដប់​បី​ឆ្នាំ​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​ពួក​យើង​ខិត​ខំ​ធ្វើ​ការ​បង្កើត​កម្ម​វិធី​ដែល​ល្អ ស្មោះ​ត្រង់​ចំពោះ​ព្រះ​បន្ទូល ព្រម​ទាំង​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ប្រើ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​ជឿ​ជាក់​ទៅ​លើ​គុណ​តម្លៃ​នៃ​កម្ម​វិធី​ទាំង​នោះ។ ខ្ញុំ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​កម្ម​វិធី​ទាំង​នោះ​បាន​ទៅ​ដល់​ដៃ​ដែល​ត្រឹម​ត្រូវ។

ប៉ុន្តែ ចុះ​បើ​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​មិន​ល្អ​វិញ​នោះ? កម្មវិធី​នោះ​មិន​មាន​គុណ​ភាព​ល្អ មិន​មាន​ដូង​ចិត្ត​នៅ​ខាង​ក្នុង ជា​កម្មវិធី​មួយ​ដែល​មិន​ត្រូវ​ចិត្ត​អ្នក​ណា​ម្នាក់​ក្នុង​ការ​បង្កើត​សិស្ស​ពិត​ប្រាកដ​ឡើយ។ ហើយ​ការ​ធ្វើ​តាម​កម្ម​វិធី​អស់​ទាំង​នោះ​អាច​នឹង​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​កំពុង​តែ​ធ្វើ​ការ​ផ្សាយ​ដំណឹង​ល្អ បង្កើត​សិស្ស ខណៈ​ដែល​តាម​ពិត​ទៅ​យើង​កំពុង​តែ​លេង​សើច ហើយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ គ្រាន់​តែ​ធ្វើ​ហែហម​តាម​លំហូរ​ប៉ុណ្ណោះ។ យើង​បែរ​ជា​ទទួល​ស្គាល់​ថា វិធី​សាស្ត្រ​គឺ​នៅ​ក្នុង​របៀប​ធ្វើ។ យើង​ទិញ​នូវ​កញ្ចប់​កម្ម​វិធី​ហើយ​រំពឹង​ថា វា​នឹង​ធ្វើ​ការ​ជំនួស​យើង ដោយ​មិន​មាន​ការ​ចូល​រួម​បណ្ដាក់​ទុន​ខាង​ឯ​វិញ្ញាណ​ចេញ​ពី​ផ្នែក​របស់​យើង។

ប្រាំ​ឆ្នាំ​កន្លង​ផុត​ទៅ​ប្រៀប​ដូច​ជា​មួយ​ពព្រិច​ភ្នែក​លេច​ឡើង​នៅ​លើ អ៊ី-ដា (រ៉ាដា​ផ្សាយ​ដំណឹង​ល្អ)។ យើង​ធ្វើ​ការ​យ៉ាង​ខ្លាំង​រយៈ​ពេល​១៨​ខែ ដើម្បី​ផលិត​កម្មវិធី​ថ្មី​មួយ យើង​បង្កើត​កម្រង​សំណួរ​មេរៀន​សិក្សា​ព្រះ​គម្ពីរ តែង​និពន្ធ រួច​ហើយ​កែ​សម្រួល​ឡើង​វិញ​ទាំង​សារ​ជា​សំឡេង និង​ជា​អត្ថបទ សាក​ល្បង​ឧបករណ៍​ដែល​ផលិត​បាន​នៅ​តាម​កន្លែង​ផ្សេងៗ​ពី​គ្នា កែ​សម្រួល​បន្ថែម​ទៀត ថត​រូប​ភាព និង​កែ​សម្រួល​សេរី​ឌីវីឌី រួច​ហើយ​បន្ទាប់​មក​ទៀត សម្រាក ហើយ​រង់​ចាំ​ពេល​មាន​កម្លាំង ឆែក​មើល​អ៊ីមែល​នៅ​ក្នុង​ប្រអប់​សារ​របស់​ខ្ញុំ។ «អរគុណ​សម្រាប់​កម្ម​វិធី​ថ្មី» ហើយ​នឹង​បញ្ចប់​ដោយ​រំភើប​ថា «តើ​កម្ម​វិធី​ថ្មី​ផ្សេង​ទៀត​នឹង​មក​នៅ​ពេល​ណា?»

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រាប់​ពី​អត្ថន័យ​នោះ​គឺ​ថា៖ តើ​ឲ្យ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ដោយ​គ្មាន​កម្ម​វិធី​ថ្មី​យ៉ាង​ដូច​ម្ដេច​កើត?

ប៉ុន្តែ បង​ប្អូន​ប្រុស​ស្រី​ខ្ញុំ​អើយ ការ​បង្កើត​សិស្ស​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​កម្ម​វិធី។ ព្រះ​យេស៊ូវ​ទ្រង់​បាន​សរសេរ​សៀវភៅ​ដ៏​ល្អ​ពី​ការ​បង្កើត​សិស្ស។

យ៉ាង​ណា​មិញ កម្ម​វិធី​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​បន្ទូល គឺ​មិន​អាច​ជំនួស​ការ​បន្ត​បង្កើត​សិស្ស​ដោយ​ផ្ទាល់​ខ្លួន​បាន​ឡើយ។ យ៉ាង​ហោច​ណាស់ ជា​ការ​បង្កើត​សិស្ស​ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​នៅ ម៉ាថាយ ២៨៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជ​បុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង..» (ម៉ាថាយ ២៨:១៩-២០)។

សម្រាប់​ជា​សេចក្ដី​ផ្ដើម កម្ម​វិធី​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​សំណើ​ឲ្យ «តម្រូវ​គ្រប់​ផ្នែក​ទាំង​អស់»។ យ៉ាង​ណា​មិញ មិន​ថា​ពួក​គាត់​ព្យាយាម​បង្កើត​កម្ម​វិធី​​ ដើម្បី​តម្រូវ​ក្រុម​មនុស្ស​ណា​ក៏​ដោយ (ឧ. សម្រាប់​អ្នក​ចេះ​អាន​ចេះ​សរសេរ​ស្ទាត់/មិន​សូវ​ស្ទាត់ មនុស្ស​ចាស់ យុវវ័យ កុមារ។ល។) លោក​អ្នក​មិន​មែន​ជា​អ្នក​បង្កើត​កម្ម​វិធី​ទាំង​នោះ​ឡើយ ហេតុ​ដូច្នោះ​ហើយ វា​មិន​អាច​ត្រូវ​នឹង​ស្ថាន​ភាព ដែល​ព្រះ​ជា​ម្ចាស់​បាន​ដាក់​លោក​អ្នក​ទាំង​ស្រុង​នោះ​ឡើយ។ បុគ្គល​ដែល​តែង​តែ​ប្រើ​សំណួរ​ដដែលៗ​រាល់​ពេល​សិក្សា​ព្រះ​បន្ទូល ដើម្បី​សួរ​មនុស្ស​ដែល​គាត់​បង្កើត​សិស្ស​ជា​មួយ ប្រហែល​ជា​មិន​មែន​កំពុង​តែ​ធ្វើ​បាន​ល្អ​ណាស់​ណា​នោះ​ទេ។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ដែល​កំពង់​ចាក់​វីឌីអូ​ឲ្យ​គេ​មើល ក៏​មិន​អាច​មាន​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អ្នក​ទស្សនា​បាន​ដោយ​ផ្ទាល់​ដូច​ដែល​លោក​អ្នក​អាច​ធ្វើ​នោះ​ដែរ។ គាត់​មិន​អាច​ដឹង​ពី​សម្រែក​ជាក់​លាក់​នៃ​ដួង​ចិត្ត​របស់​ពួក​គេ រួច​មក​និយាយ​ដោយ​ផ្ទាល់ និង​ដោយ​ចំៗ​ស្រប​តាម​បទ​គម្ពីរ​ទៅ​កាន់​ពួក​គេ​បាន​ឡើយ។

ទី​២ កម្មវិធី​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា បញ្ហា​នៅ​ក្នុង​ការ​បង្កើត​សិស្ស​នោះ​គឺ​ជា «ដំណើរ​ការ» ជា​ជាង​ការ​ធ្វើ​តាម​លក្ខណៈ​នៃ​តួអង្គ​ណា​ម្នាក់។

វា​គួរ​តែ​ដំណើរ​ការ​ដោយ​គ្មាន​ការ​និយាយ​ថា ក្មេង​ម្នាក់​នោះ​មាន​ចរិត​លក្ខណៈ​បែប​នេះ​ដោយ​សារ​ឪពុក​ម្ដាយ​របស់​ពួក​គេ។ ជា​ជាង​ធ្វើ​តាម​អ្វី​ដែល​ពួក​យើង​និយាយ ជា​ធម្មតា​ក្មេងៗ​មាន​ទំនោរ​ធ្វើ​តាម​អ្វីៗ​ដែល​យើង​ធ្វើ។ ដោយ​ផ្ទុយ​ពី​នោះ​វិញ បច្ចេកទេស និង​កម្មវិធី​អាច​នឹង​បង្ហាញ​ដោយ​ប្រយោល​ថា ពាក្យ​សម្ដី​របស់​យើង​សំខាន់​ខ្លាំង​ជាង​អ្វី​ដែល​យើង​ធ្វើ​ទៅ​ទៀត។ យើង​អាច​នឹង​ចាប់​ផ្ដើម​ជឿ​ថា កម្ម​វិធី​ដែល​យើង​ប្រើ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង គឺ​សំខាន់​ជាង​ចរិត​លក្ខណៈ​របស់​បុគ្គល​ដែល​ធ្វើ​ការ​បង្រៀន​នោះ​ទៅ​ទៀត។

ទី៣ ពេល​ខ្លះ​យើង​ប្រើ​ប្រាស់​កម្មវិធី​ដូច​ជា​យូធូប៖ ហាក់​ជំនួស​ឪពុក​ម្តាយ។ មែន​ហើយ វា​ជា​វិធី​ធ្វើ​ឲ្យ​កូន​នៅ​ស្ងៀម​ល្អ​បាន។ មែន​ហើយ មាន​ន័យ​ថា យើង​មិន​ចាំបាច់​កម្សាន្ត​អារម្មណ៍​ពួក​គេ​នៅ​ពេល​ធ្វើ​ដំណើរ​ច្រើន​ពេក​នោះ​ទេ។ ប៉ុន្តែ វា​អាច​បំផ្លាញ​គុណភាព​នៃ​មុខ​ងារ​ជា​ឪពុក​ម្ដាយ​របស់​យើង​បាន។ វា​អាច​ជា​ការ​បរាជ័យ​មួយ​របស់​យើង​ក្នុង​ការ​បំពេញ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង ចំពោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​ការ​មើល​ថែ​របស់​យើង។

ដូច្នេះ​សំណួរ​របស់​ខ្ញុំ​នោះ​គឺ តើ​យើង​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ជ្រុល​ពេក​ហើយ​មែន​ទេ ក្នុង​ការ​ដាក់​ឲ្យ​មាន​មេ​ដោះ? តើ​យើង​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ខ្លាំង​ជ្រុល​ពេក ក្នុង​ការ​កុង​ត្រា​ការ​បង្កើត​សិស្ស​របស់​យើង ដោយ​ការ​ដូច្នោះ ហើយ​យើង​បាន​ភ្លេច​របៀប​ធ្វើ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ហើយ​មែន​ទេ? គុណ​សម្បត្តិ​របស់​កម្មវិធី គឺ​ជួយ​យើង​ឲ្យ​កាន់​តែ​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ និង​ព្រះ​បន្ទូល​ទ្រង់។ ប៉ុន្តែ គុណ​វិបត្តិ​របស់​វា​វិញ កម្ម​វិធី​នាំ​យើង​ឲ្យ​កាន់​តែ​ពឹង​ផ្អែក​លើ​កម្ម​វិធី​កាន់​តែ​ខ្លាំង​ឡើងៗ។ បើ​បណ្ដោយ​ទុក​ឲ្យ​កម្ម​វិធី​ជា​អ្នក​ធ្វើ ការ​បង្កើត​សិស្ស​របស់​យើង​នឹង​វេទនា​ជា​មិន​ខាន។

ត្រឡប់​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ ហើយ​ប្រសិន​បើ​ខ្ញុំ​នៅ​តែ​មាន​ឱកាស ខ្ញុំ​នឹង​លើក​ឡើង​ពី​ហេតុ​ផល​ចុង​ក្រោយ​យើង​មិន​បង្កើត​សិស្ស។

សូម​ចុច​នៅ​ត្រង់​នេះ​សម្រាប់​ភាគទី១, ភាគទី២, ​ភាគទី៤ ​នៃ​មេរៀន។

និពន្ធ​ដោយ៖ Barry Cooper
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង
និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​លោក​អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ព្រះ​យេស៊ូវ ដើម្បី​យល់​ព្រះ​គម្ពីរ៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី៥

វិធី​ប្រាំ​យ៉ាង​ព្រះ​យេស៊ូវ​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​គម្ពីរ​សញ្ញា​ចាស់