in ,

តើ​អ្វី​ជា​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ?

  • ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ គឺ​ជា​សកម្មភាព​របស់​ក្រុម​ជំនុំ​ក្នុង​ការ​ប្រឈម​មុខ​នឹង​អំពើ​បាប​របស់​សមាជិក​ណា​ម្នាក់ ហើយ​ត្រូវ​ហៅ​ពួក​គេ​មក​ជួប ដើម្បី​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ប្រសិន​បើ អ្នក​នោះ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ឈាន​ទៅ​ដល់​ការ​ដក​អ្នក​នោះ​ចេញ​ដោយ​អះអាង​ថា មិន​មែន​ជា​សមាជិក​ភាព​គ្រីស្ទ​បរិស័ទ​នៅ​ក្នុង​ក្រុម​ជំនុំ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់​ទេ ដោយ​ព្រោះ​អ្នក​នោះ មាន​អំពើ​បាប​ធ្ងន់ធ្ងរ ដោយ​មិន​បាន​ប្រែ​ចិត្ត​ចេញ។
  • ក្នុង​អត្ថន័យ​ទូលំ​ទូលាយ​មួយ ការ​ដាក់​វិន័យ​គឺ​ជា​អ្វី​គ្រប់​យ៉ាង​ដែល​ក្រុម​ជំនុំ​ធ្វើ ដើម្បី​ជួយ​សមាជិក​របស់​ខ្លួន​ឲ្យ​ដេញ​តាម​ភាព​បរិសុទ្ធ និង​ប្រឆាំង​ជា​មួយ​នឹង​អំពើ​បាប។ ទាំង​នេះ​គឺ​ជា​ទម្រង់​នៃ​ការ​ប្រដៅ​ទូន្មាន​ទាំង​អស់​ដែល​មាន​ដូច​ជា ការ​អធិប្បាយ​ព្រះ​បន្ទូល ការ​បង្រៀន ការ​អធិស្ឋាន ការ​ថ្វាយ​បង្គំ​រួម​គ្នា ការ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ទំនាក់​ទំនង និង​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​អ្នក​ដែល​កោត​ខ្លាច​ព្រះ ដូច​ជា​គ្រូ​គង្វាល និង​ពួក​ចាស់ទុំ​ជា​ដើម។
  • ពេល​ខ្លះ សមាជិក​ក្រុម​ជំនុំ​បាន​ធ្វើ​ការ​បែង​ចែក​រវាង​ការ​ដាក់​វិន័យ​ទាំង​ពីរ​ប្រភេទ​នេះ ដោយ​ពួក​គាត់​បាន​ហៅ​ទម្រង់​នេះ​ថា​ជា «ការ​ប្រដៅ​ទូន្មាន​កែ​តម្រូវ» និង «ការ​ប្រដៅ​ទូន្មាន​អប់រំ»។
  • ការ​កែ​តម្រូវ៖ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ធ្វើ​ការ​បញ្ជា និង​ពណ៌នា​អំពី​ការ​ដាក់​វិន័យ​កែ​តម្រូវ​នៅ​ក្នុង​បទ​គម្ពីរ​ដូច​ជា ម៉ាថាយ ១៨:១៥-១៧, ១កូរិនថូស ៥:១-១៣, ២កូរិនថូស ២:៦, និង ២ថែស្សាឡូនីច ៣:៦-១៥។
  • ការ​អប់រំ៖ ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​រៀប​រាប់​អំពី​ការ​ដាក់​វិន័យ​អប់រំ​នៅ​ក្នុង​បទ​គម្ពីរ​ជា​ច្រើន​រាប់​មិន​អស់ អំពី​ការ​ដេញ​តាម​ភាព​បរិសុទ្ធ និង​ការ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ជំនឿ ដូច​ជា​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤:១១-៣២ និង ភីលីព ២:១-១៨។ តាម​ពិត​ទៅ យើង​អាច​ចាត់​ទុក​សំបុត្រ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​ថា ជា​ការ​បង្ហាញ​ឧទាហរណ៍​នៃ​ការ​ដាក់​វិន័យ​អប់រំ ដោយ​ហេតុ​ថា ពួក​សាវ័ក បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ជឿ និង​យល់​ដឹង​ពី​របៀប​ដែល​ពួក​គេ​ត្រូវ​រស់​នៅ។

    ឯកសារ​មួយ​ចំនួន ត្រូវ​បាន​កែ​សម្រួល​ពី​អត្ថបទ តើ​អ្វី​ទៅ​ជា​ក្រុម​ជំនុំ​ដែល​មាន​សុខ​ភាព​ល្អ? ដោយ លោក ម៉ាក ដិវើរ, ១៨៣។

និពន្ធ​ដោយ៖ Mark Dever
បក​ប្រែ​ដោយ៖ លោក ង៉ែត វិទូ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ស៊ូ ទិត្យ, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី​សៀវភៅ «ពួក​ជំនុំ​ដែល​មាន​សុខ​ភាព​ល្អ» 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​អ្វី​ព្រះ​ជា​ម្ចាស់​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ​​ស្រី​សំផឹង? (ហូសេ ១:៣)

តើ​ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​មែន​ឬ?