in ,

តើ​ក្រុម​ជំនុំ​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​នៅ​ពេល​ណា?

សម្រាប់​ការ​ឆ្លើយ​ទៅ​កាន់​សំណួរ​មួយ​នេះ គឺ​អាស្រ័យ​លើ​ថា តើ​យើង​កំពុង​តែ​និយាយ​អំពី​អ្វី​ដែល​លោក ភារម្យ បាន​ហៅ​ថា ការ​ដាក់​វិន័យ​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ ឬ​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ​ក្រៅ​ផ្លូវ​ការ។ ការ​ដាក់​វិន័យ​ក្រុម​ជំនុំ​ក្រៅ​ផ្លូវ​ការ គឺ​ទាក់​ទង​នឹង​ការ​ប្រឈម​មុខ​ជា​លក្ខណៈ​ឯកជន ចំណែក​ឯ​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ គឺ​ទាក់​ទង​នឹង​ដំណើរ​ជា​ទូទៅ​របស់​ក្រុម​ជំនុំ។

១. ក្រៅ​ផ្លូវ​ការ៖ ជា​អំពើ​បាប​ណា​មួយ ទោះ​បី​អំពើ​បាប​នោះ​ធ្ងន់ធ្ងរ ឬ​មិន​ធ្ងន់ធ្ងរ​ក៏​ដោយ វា​អាច​នាំ​ឲ្យ​មាន​ការ​បន្ទោស​ជា​លក្ខណៈ​ឯកជន រវាង​បង ឬ​ប្អូន​ពីរ​នាក់​នៅ​ក្នុង​សេចក្តី​ជំនឿ។ នោះ​មិន​មែន​មាន​ន័យ​ថា យើង​គួរ​តែ​បន្ទោស​រាល់​ទាំង​អំពើ​បាប​ណា ដែល​សមាជិក​ក្រុម​ជំនុំ​របស់​យើង​បាន​ធ្វើ​នោះ​ទេ។ យើង​គ្រាន់​តែ​និយាយ​យ៉ាង​សាមញ្ញ​ថា រាល់​អំពើ​បាប​មិន​ថា​តូច​ប៉ុណ្ណា​នោះ​ទេ វា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របៀប​ដែល​គ្រីស្ទ​បរិស័ទ​ពីរ​នាក់​អាច​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​ក្នុង​លក្ខណៈ​ឯក​ជន និង​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន។

២. ផ្លូវ​ការ៖ របៀប​មួយ​ក្នុង​ការ​សង្ខេប​ព័ត៌មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​ត្រូវ​បាន​លើក​ឡើង​ថា ការ​ដាក់​វិន័យ​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ គឺ​ត្រូវ​ការ​ទាម​ទារ​នៅ​ក្នុង​ករណី​ដែល​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ សកម្ម​ភាព​ខាង​ក្រៅ អំពើ​បាប​ដែល​ធ្ងន់ធ្ងរ និង​អំពើ​បាប​ដែល​មិន​មាន​ការ​ប្រែ​ចិត្ត។

  • អំពើ​បាប​ត្រូវ​តែ​មាន​ការ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​សកម្ម​ភាព​ខាង​ក្រៅ។ វា​ត្រូវ​តែ​ជា​អ្វី​មួយ​ដែល​យើង​អាច​មើល​ឃើញ​ដោយ​ភ្នែក ឬ​អាច​ស្តាប់​ឮ​ដោយ​ត្រចៀក។ ក្រុម​ជំនុំ​មិន​គួរ​ឆាប់​បោះ​បង់​ចោល​ការ​ព្រមាន​ណា​មួយ​លឿន​ពេក រាល់​ពេល​ដែល​សមាជិក​ក្រុម​ជំនុំ​ណា​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា មាន​សេចក្តី​លោភលន់ ឬ​មាន​អំនួត​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។ វា​មិន​មែន​មាន​ន័យ​ថា អំពើ​បាប​នៅ​ក្នុង​ចិត្ត​នោះ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។ ព្រះ​អម្ចាស់​ជ្រាប​ថា យើង​មិន​អាច​មើល​ឃើញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន​នោះ​ទេ ប៉ុន្តែ​បញ្ហា​នៅ​ក្នុង​ចិត្ត​នោះ គឺ​ពិត​ប្រាកដ​ថា នៅ​ទី​បំផុត​នឹង​លេច​ចេញ​មក​ជា​រូប​រាង (១សាំយូអែល ១៦:៧; ម៉ាថាយ ៧:១៧; ម៉ាកុស ៧:២១)។
  • ចំណុច​ទី​២៖ ត្រូវ​ចាត់​ទុក​អំពើ​បាប​ថា វា​ត្រូវ​តែ​ធ្ងន់ធ្ងរ។ ការ​បន្ត​ស្វែង​រក​រាល់​អំពើ​បាប​បន្តិច​បន្តួច​នៅ​ក្នុង​ជីវិត​របស់​ក្រុម​ជំនុំ ប្រហែល​បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ ហើយ​ជំរុញ​ឲ្យ​ក្រុម​ជំនុំ​ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​ខាង​ផ្លូវ​ច្បាប់។ ត្រូវ​តែ​មាន​កន្លែង​សម្រាប់​សេចក្តី​ស្រឡាញ់​ឲ្យ​អស់​ពី​ចិត្ត ដើម្បី «គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត» ក្នុង​ជីវិត​របស់​ក្រុម​ជំនុំ (១ពេត្រុស ៤:៨)។ មិន​មែន​រាល់​អំពើ​បាប ត្រូវ​តែ​មាន​ការ​ដេញ​ដោល​រហូត​ដល់​ទី​បញ្ចប់​នោះ​ឡើយ។ ពិត​ជា​អរ​ព្រះ​គុណ​ដល់​ព្រះ ដែល​ទ្រង់​មិន​ធ្វើ​ដូច​នេះ​ជា​មួយ​យើង។
  • ចំណុច​ចុង​ក្រោយ៖ កា​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ គឺ​ជា​សកម្មភាព​មួយ​ដ៏​សម​ស្រប នៅ​ពេល​ដែល​មាន​អំពើ​បាប​ដែល​មិន​មាន​ការ​ប្រែ​ចិត្ត។ ដោយ​យោង​តាម​ព្រះ​គម្ពីរ បុគ្គល​នៅ​ក្នុង​ក្រុម​ជំនុំ​ម្នាក់ៗ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​បាប​ធ្ងន់ធ្ងរ ត្រូវ​ប្រឈម​មុខ​នឹង​បទ​បញ្ញត្តិ​របស់​ព្រះ​ដោយ​ផ្ទាល់ ប្រសិន​បើ​គាត់​មិន​ព្រម​លះបង់​ចោល​អំពើ​បាប​នោះ​ទេ។ តាម​រយៈ​ការ​បង្ហាញ​ចេញ​មក បុគ្គល​ម្នាក់​នោះ បាន​ផ្តល់​តម្លៃ​ដល់​អំពើ​បាប​ខ្លាំង​ជាង​ការ​ដែល​គាត់​ផ្តល់​តម្លៃ​ទៅ​ដល់​ព្រះ​យេស៊ូវ។ ការ​លើក​លែង​មាន​តែ​មួយ​គត់​ចំពោះ​រឿង​នេះ គឺ​នៅ​ពេល​មាន​សមាជិក​ដែល​មាន​អំពើ​បាប​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​មាន​ការ​ចោទ​សួរ​ភ្លាមៗ​អំពី​សុពល​ភាព​នៃ​ការ​ប្រកាស​អំពី​ជំនឿ​របស់​គាត់ ចំពោះ​ព្រះ​គ្រីស្ទ (ឧទាហរណ៍​អំពី​រឿង​នេះ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៥)។

ឯក​សារ​នេះ​ត្រូវ​បាន​កែ​សម្រួល​ពី​អត្ថបទ​របស់​លោក យ៉ូណាថាន លឺម៉ាន់ នៅ​ក្នុង​សៀវភៅ «កម្រិត​ដំបូង​ពី​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ»។

និពន្ធ​ដោយ៖ Jonathan Leeman
បក​ប្រែ​ដោយ៖ លោក ង៉ែត វិទូ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ស៊ូ ទិត្យ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី​សៀវភៅ «កម្រិត​ដំបូង​ពី​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ» 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​យើង​ត្រូវ​រាប់​គ្រប់​យ៉ាង​ជា​ខាត ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន​ឬ?

តើ​ជា​រឿង​សំខាន់​ទេ​ដែល​យើង​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​សម្រាប់​អាពាហ៍ពិពាហ៍?